ខេត្តប៉ៃលិន៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ សង្ស័យហូបចំផ្លៃភ្ញៀវពុល បណ្ដាលឲ្យក្អួត និងចុកពោះវិលមុខ ក្អួត ចង្អោ ត្រូវឪពុកលើកដាក់ម៉ូតូដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសង្រ្គោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិស្ពានអូរស្ពឺ ស្រុកសំឡូត ។ ក្មេងស្រីរងគ្រោះឈ្មោះពៅ ស្រីមុំ អាយុ១៥ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង បច្ចប្បន្នរស់នៅភូមិ ឃុំ កើតហេតុ ។


មុនពេលកើតហេតុ ក្មេងស្រីខាងលើ បានដើរទៅទិញផ្លែភ្ញៀវនៅចុងភូមិ យកមកហូប ។ លុះពេលហូបផ្លែភ្ញៀវអស់ប្រហែល៧ផ្លែ ស្រាប់តែចុកពោះ ក្អួត ទន់ដៃជើង រួចក៏ស្រែកហៅឪពុក និងម្ដាយបងប្អូនជួយ។ ភ្លាមៗនោះ ឪពុក និងម្ដាយ ក៏លើកកូនដាក់លើម៉ូតូដឹកចេញពីផ្ទះ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ភ្លាមៗ ។
ក្រោយពេលគ្រូពេទ្យព្យាលបាល ក្មេងស្រីរងគ្រោះមានអាការៈធូរស្រាលវិញហើយ៕