រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sopha Love Khmer Kpn កាលពី១៧ម៉ោងមុន ដបានបង្ហោះរូបភាពចំនួន៤សន្លឹក ដោយបានបង្ហាញពីស្ត្រីម្នាក់កំពុងមានជំងឺ ព្រមទាំងភ្ជាប់ជាមួយសារត្អូញត្អែរ ថា « បសស តាំងពីម៉ោង១២រហូតដល់៥ល្ងាចគ្មានឃើញក្បាលអាណាមកមើលមួយ»។


ក្រោយពីគណនីហ្វេសប៊ុកខាង មានការបង្ហោះសារត្អូញត្អែរបែបនេះ មានមហាជនចូលខមមិនជាហូរហែ មានពាក្យរិះគន់ខាងមន្ទីរពេទ្យ និងមានទាំងការរិះគន់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដោយលើកហេតុផលផ្សេងៗមកជាមួយផងដែរ និងសូមឲ្យម្ចាស់ហ្វេសប៊ុកពិចារណ៍ឲ្យបានវែងឆ្ងាយសិន មុននឹងនិយាយអ្វីមួយ។
ដោយឡែក លោកផែង វណ្ណៈ ក៏បានស៊ែរបន្តពីហ្វេសប៊ុកខាងលើ កាលពី១៣ម៉ោងមុន ហើយភ្ជាប់ជាមួយនឹងសំណេរថា«ខាងមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ពិនិត្យមើលផង តើពិតទេ ?»។
ជុំវិញនឹងករណីខាងលើនេះ «KBN» មិនដឹងថា មានការពិតកម្រិតណា ព្រោះមិនអាចសុំការបកស្រាយពីភាគីខាងលើបាន តែយ៉ាងណា យើងរង់ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕