រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗមានគណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពបុរសម្នាក់បានក្បត់ចិត្តប្រពន្ធលួចសៅគ្រីមានស្រីក្មេង។ លុះពេលកំពុងបើករថយន្តដឹកស្រីស្នេហ៍ដើរលេង ស្រាប់តែនារីជាប្រពន្ធតាមទាន់ឃើញនឹងភ្នែក ព្រមទាំងផ្ទុះភ្លើងកំហឹងចាប់វាយនារីជាស្រីស្នេហ៍របស់ប្តីឡើងទក់សាច់។


យោងតាមគណនីហ្វេសប៊ុកឈ្មោះ “ម៉ូតូឌុប កូនខ្មែរ” កាលពីថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០១៩ បានបង្ហោះវីដេអូ បង្ហាញពីសកម្មភាព នារីជាប្រពន្ធតាមទាន់ប្តីកំពុងដុបស្រីស្នេហ៍ ហើយប្រពន្ធខឹងជាខ្លាំង ដោយសារតែស្រីដែលប្តីដុបនោះក៏នាងធ្លាប់បានស្គាល់ ព្រោះតែទប់កំហឹងមិនបានប្រពន្ធបានយកភេសជ្ជៈ បាកាស វាយទៅលើស្រីនោះជាច្រើនដង។ រីឯនារីវ័យក្មេងនោះ បានឆ្លើយបដិសេធថា នាងមិនបានដណ្តើមប្តីគេទេ នាងមកភ្នំពេញ គឺដើម្បីរៀនសូត្រតែប៉ុណ្ណោះ ហើយរឿងនេះ នាងគ្រាន់តែពឹងប្រុសជាម្ចាស់រថយន្តឲ្យបើកជូននាងមកទិញទូរស័ព្ទទេ។


ម្ចាស់ហ្វេសប៊ុកខាងលើ បានបង្ហោះវីដេអូ ដោយភា្ជប់ជាមួយសំណេរថា ថា “នារីវយ័ក្មេងម្នាក់ត្រូវរង្វាន់បាកាសជាច្រើនកំប៉ុង” រីឯមហាជនបានចូលមកបញ្ចេញមតិដោយលើកឡើងថា “អោយសមមុខទៅចុះ” “ប្រពន្ធដើមធ្វើលើសហើយ គួរតែសួរខាងប្តីខ្លួនសិនទៅ” ។
ជុំវិញហ្នឹងជម្លោះស្នេហាត្រីកោណខាងលើនេះ «KBN» មិនដឹងជាមានការពិតកម្រិតណាទេ ព្រោះមិនអាចសុំការបញ្ជាក់បន្ថែមពីម្ចាស់គណនីហ្វេសប៊ុកខាងលើ និងនារីដែលរងការចោទប្រកាន់ថា ដណ្តើមប្តីគេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕


សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖