ខេត្តកោះកុង៖ បុរសម្នាក់ បានបើកម៉ូតូដឹកឪពុកក្មេក បំណងទៅធ្វើបុណ្យសពឲ្យម្តាយក្មេក តែអកុសល ពេលមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបគ្រោះថ្នាក់ ដោយបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ទាំងអស់គ្នា ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៥ និង៣០នាទី រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិទ្ធ ។


ជនរងគ្រោះក្នុងហេតុការណ៍នេះ ទី១-ឈ្មោះអៀ គល់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (រងរបួសធ្ងន់)។ និងទី-ឈ្មោះ សុះ រិទ្ធតាវ៉ាន ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដទទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយខៀវ ពុំមានស្លាកលេខ ត្រូវជាកូនប្រសា (រងរបួសធ្ងន់)។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញម៉ូតូម៉ាកវ៉េវ ១គ្រឿង ជិះគ្នា២នាក់ ឪពុកកូនខាងលើ ក្នុងទិសដៅពីកើតឆ្ពោះទៅលិចក្នុងល្បឿនលឿន ប្រញាប់ទៅធ្វើបុណ្យសពប្រពន្ធ និងម្តាយក្មេក។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយុម៉ូតូម៉ាកហុងដាស្គុបពី ១គ្រឿង ពណ៌ស អត់ស្លាកលេខ បើកបរដោយបុរសម្នាក់ ឈ្មោះ ហិទ្ធិ រិទ្ទ ភេទប្រុស អាយុ២៩ឆ្នាំ កម្មក រោងចក្រ រស់នៅភូមិ. ឃុំ កើត ហេតុខាងលើ យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូពីនាក់ឪក្មេកនិងកូនប្រសារងរបួសធ្ងន់ធ្ងរ ។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនជនរងគ្រោះតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ។ បន្ទាប់មក ទើបធ្វើការវាស់វែង និងកំណត់ហេតុយកវត្ថុតាងពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យជំនាញក្រុងខេមរភូមិន្ទ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមច្បាប់៕