ខេត្តបន្ទាយមានជ័យ៖ រថយន្តHUMER ស៊េរីទំនើបមួយគ្រឿង កំពុងបើកបរសុខៗត្រូវបានឆាប់ឆេះជាអណ្តាតភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះនាំគ្នាជួយពន្លត់ នឹងបានរាយការណ៍ទៅសមត្ថិកិច្ច នាំយករថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ ។


ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នំា២០១៩ នៅតាមផ្លូវសួនស្នេហ៍ជនបទ ឡើងទៅវិទ្យាល័យអូរអំបិលភូមិអូរបិលលើ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ។
ម្ចាស់រថយន្តរងគ្រោះ ឈ្មោះឯក សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជាជាងជួសជុលរថយន្ត។

មុនពេលកើតហេតុ គេឃើញរថយន្ត HUMER ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2V 9599 បើកបរដោយបុរសជាងជួសជុលរថយន្តខាងលើ បន្ទាប់ពីជួសជុលរួច ក៏បានបើសាក ស្រាប់មកដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅមកពីក្នុងការប៊ីនរថយន្តតែម្តង ។ តែសំណាងល្អ មិនមានមនុស្សណាម្នាក់មានគ្រោះថ្នាក់នៅក្នុងរថយន្តនោះទេ។


ភ្លាមៗនោះ សមត្ថកិច្ចបាននាំយករថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ក្នុងនោះមាន២គ្រឿងមកពីស្នងការនគរបាលខេត្ត និងមួយគ្រឿងទៀតរថយន្តរបស់អធិការដ្ឋានក្រុងសិរីសោភ័ណ មកបាញ់ពន្លត់ទាត់ពេលវេលា។
ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕