ខេត្តកោះកុង ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តអ្នកភូមិជាមួយគ្នាបានសម្រេច លុះពេលបើករត់គេចខ្លួន បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវសមត្ថកិច្ចក្របួចជាប់ នាំមកចាត់ការតាមផ្លូវច្បាប់ នៅវេលាម៉ោង១៦ និង០៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ម្នាក់ឈ្មោះ សុខ ចន្ទ័រស្មី ភេទប្រុស អាយុ២៧ឆ្នាំ មុខបរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចរថយន្ដ១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា(TOYOTA TACOMA) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M-4020 ជារបស់ឈ្មោះ ជិន អ៊ុង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា ។


ប្រភពបន្តថា បន្ទាប់ពីលួចរថយន្តបានហើយ ជនសង្ស័យបានបើកគេចមកដល់ចំណុច ចន្លោះគីឡូម៉ែត៨៤-៨៥ ស្ថិតនៅក្នុង ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង នាំមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕