ភ្នំពេញ៖ កម្មវិធីប្រណាំងទូកង ប្រចាំឆ្នាំ ២០១៩ បានបិទបញ្ចប់ហើយ ដោយលទ្ធផល ទូក«សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ១, ទូកង «សម្តេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ២ និង ទូកង «គិរីវង្សសុខសែនជ័យ» មកពីខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់ លេខ៣។

ចំពោះទូកដែលមាន សោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ ២០១៩ វិញ ចំណាត់ថ្នាក់លេខ១ បានទៅលើទូក «ក្អែកសតេជោសែនជ័យ» មកពីរាជធានីភ្នំពេញ ចំណាត់លេខ២ បានទៅលើទូក «នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ» មកពីខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣ បានទៅលើទូក «សុវណ្ណរាជសីហបារមីបន្ទាយមហានគរ» មកពីខេត្តបន្ទាយមានជ័យ៕