ខេត្តសៀមរាប៖ យុវជនជានិស្សិតម្នាក់ បានស្រលាញ់គ្នាជាមួយនារីម្នាក់យ៉ាងល្អែមល្បែមចាក់ទឹកមិនលិច លុះពេលនារីជាស្រីស្នេហ៍អស់ចិត្តអស់និស្ស័យសុំបែកចែកផ្លូវគ្នាដើរ ធ្វើឲ្យយុវជនជាប្រុសស្នេហ៍ឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីចង.កសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម។ ករណីអត្តឃាតនេះ បានកើតឡើង កាលពីវេលាទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ។


ជនរងគ្រោះដែលតូចចិត្តរឿងស្រីស្នេហ៍សុំបែក រហូតដល់ថ្នាក់ចង.កសម្លាប់ឈ្មោះ សិក សិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅទីតាំកើតហេតុខាងលើ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពោលគឺជនរងគ្រោះពិតជាធ្វើអត្តឃាតមែន មូលមកពីតូចចិត្តរឿងស្រីស្នេហ៍សុំបែក។ បន្ទាប់មក សមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕