ទីផ្សារទូរសព្ទស្វាតហ្វូនជុំវិញពិភពលោក នៅឆ្នាំ 2019 នេះគឺពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ម៉ាកទូរសព្ទធំៗ ដូចជា Oppo និង Samsung បានព្យាយាមបញ្ចេញសាច់ដុំរៀងៗខ្លួន ដើម្បីផលិតចេញនូវទូរសព្ទដ៏ទាន់សម័យ សំរាប់ជាអាវុធដណ្តើមយកទំហំទីផ្សារ។

ក្នុងចំណោមការប្រកួតប្រជែងនេះ យើងឃើញថា ម៉ាកទូរសព្ទទំនើប ថ្មីៗ ក៏បានកំពុងបោះជំហានដ៏ក្លាំងក្លា និង ជាមុខសញ្ញាប្រកួតប្រជែងដែលមិនអាចមើលរំលងបាន។ ប្រសិនបើយើងទៅមើល ស្ថិតិរបស់ Counterpoint បង្ហាញពីការលក់ចេញទូរសព្ទស្មាតហ្វូននៅក្នុង ត្រីមាសទី 3 នៃឆ្នាំ 2019 យើងនិងឃើញពីព្រួញសញ្ញាធ្លាក់ចុះជារួមសំរាប់ទីផ្សារទូរសព្ទទាំងមូល ប៉ុន្តែមានម៉ាកទូរសព្ទថ្មី មួយ ដែលសញ្ញានៃការលក់ ងើបឡើងចុះពីម៉ាកដទៃ។ ទូរសព្ទទំនើបម៉ាក realme បានធ្វើការលក់ចេញទូរសព្ទច្រើនជាង 10 លានគ្រឿង ក្នុងត្រីមាសទី 3 ដែលការកើនឡើងនេះស្មើនិង 808% ធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទុះកើនឡើងនេះគឺស្ថិតនៅក្នុងលំដាប់ កំពូល ប្រើប្រៀបធៀបទៅនិងម៉ាកទូរសព្ទដទៃ ហើយនេះគឺជារឿងមួយដ៌អស្ចារ្យមែនទែន។

ទូរសព្ទទំនើបម៉ាក realme បង្ហាញស្នាដៃរបស់ខ្លួនជាមួយនិងទស្សនះ ឈានទៅមុខ ដើម្បីបន្តផលិតចេញនូវ សម្មទ្ធិផលទូរសព្ទអ៊ីនធើណែត បំរើសេចក្តីត្រូវការរបស់យុវវ័យ និង មនុស្សសម័យថ្មី។

មិនថា រូបរាងដ៏ទាក់ទាញ រឺ សម្ថតភាពបំពេញការងារដ៏ក្លាំងក្លានោះទេ realme គឺអាចផ្តល់នូវអ្វីដែលយុវវ័យត្រូវការជាចាំបាច់ក្នុងការ ប្រើប្រាស់ និង ស្ថិតនៅក្នុងតំលៃមួយដ៏សមរម្យ ជាងទូរសព្ទដទៃដែលស្ថិតនៅក្នុងលំដាប់ប្រហាក់ប្រហែលគ្នានេះ។

ជាមួយនិងសម្ថតភាពឈានទៅមុខ, រចនាបថរូបរាងលេចធ្លោ និង គុណភាពដែលគួរទុកចិត្ត, ទូរសព្ទទំនើប ម៉ាក realme បានកំពុងក្លាយទៅជាផលិតផលមួយដែល អ្នកប្រើប្រាស់ជុំវិញពិភពលោក ជឿទុកចិត្ត ស្រលាញ់ និង ប្រើប្រាស់ប្រចាំថ្ងៃ។ ឥលូវនេះ realme បានមកដល់ប្រទេសកម្ពុជាហើយ។ នៅថ្ងៃទី 16 ខែវិច្ឆិកា ខាងមុខនេះ realme និង ធ្វើការសម្ភោធទូរសព្ទទំនើបថ្មីរបស់ខ្លួន ម៉ូដែល realme 5 series ដើម្បីផ្តល់ជូន អតិថិជននៅក្នុងប្រទេសកម្ពុជា។ រង់ចាំទទួលយកនូវភាពអស្ចារ្យទាំងអស់គ្នាពី realme។

អាសយដ្ឋានទំព័រហ្វេសប៊ុកផ្លូវការរបស់ realme “https://www.facebook.com/realmeCambodia”