ភ្នំពេញ ៖ យុវជនម្នាក់ បានបើកម៉ូតូឌុបក្មេងស្រីអាយុ១៣ឆ្នាំ ដើរមើលគេប្រណាំងទូក ។ ពេលដឹកនាងត្រឡប់មកវិញ បានប្រើល្បិចធ្វើជាសុំជីដូនក្មេងស្រីរូបនេះដេកមួយយប់ ហើយពេលស្រ្តីជាជីដូនដេកលង់លក់ ស្រាប់តែស្ទាវជើងល្អរូបនោះ បានលូនទៅលួងលោមចៅស្រីរួមភេទបានសម្រេចជាបន្តបន្ទាប់ដល់ទៅ២លើ លុះពេលម្តាយក្មេងស្រីរងគ្រោះដឹងរឿង ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនយុវជនជើងល្អនេះ យកទៅចាត់ការតាមផ្លូវច្បាប់តែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្ទះគ្មានលេខ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅម៉ោង១១និង១០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។


កុមារីរងគ្រោះឈ្មោះ ច.ឆលត អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះកើត ហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស្រ៊ ស្រួល ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ម៉ោង២៣និង៣០នាទី ជនសង្ស័យបានជិះម៉ូតូឌុបកុមារីរងគ្រោះត្រឡប់មកពីដើរលេងអុំទូកនៅក្រុងតាខ្មៅមកផ្ទះកុមារីរងគ្រោះ(ផ្ទះកើតហេតុ) រួចជនសង្ស័យក៏សុំជីដូនកុមារីរងគ្រោះដេកនៅទីនេះដែរ ។ ពេលជីដូនដេកលក់ ជនសង្ស័យក៏បានលួងលោម អោបថើបកុមារីរងគ្រោះ ហើយរួមភេទជាមួយបានម្តង ។


ប្រភពបន្តថា រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង២១ និង០០នាទី ជនសង្ស័យក៏បានទាក់ទងទៅដេកនៅផ្ទះកុមារីរងគ្រោះទៀត រួចរួមភេទជាមួយគ្នាម្តងទៀត ។ បន្ទាប់មក ម្តាយក្មេងស្រីរងគ្រោះបាននាំនាងទៅលេងផ្ទះនៅខេត្តកំពង់ចាម ឃើញកូនមានសភាពស្លេកស្លាំង ក៏សួរនាំ ពេលនោះកុមារីរងគ្រោះក៏ប្រាប់រឿងហេតុខាងលើ រួចម្តាយក៏នាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកឯង ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងម្តាយរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕