ខេត្តកំពង់ឆ្នាំង៖ កម្មករ.កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធ័មបំផុត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្ដុំឡពាង ស្ថិតនៅក្នុងភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច។


យោងតាមការបញ្ជាក់របស់បងប្អូនដែលធ្វើដំណើរជាមួយ បានបញ្ជាក់ថា អ្នកស្លាប់មានឈ្មោះ បេង លុច នឹង សែ សុខឃឿន ត្រូវជាប្ដីប្រពន្ធរស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស។
មុនពេលកើតហេតុ កម្មករ.កម្មការិនី២នាក់ប្ដីប្រពន្ធជិះម៉ូតូទៅស្រុក លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយរថយន្តសាំយ៉ុង មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2N 5893 បណ្ដាលឲ្យស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធ័មបំផុត ៕