ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសម្តេចសង្ឃទេព វង្ស ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១ និង២២ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។
ជនរងគ្រោះឈ្មោះ ស៊យ អ៊ួន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កម្មករ រស់នៅក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕