រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននៅលើហ្វេសប៊ុក លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះវីដេអូ នូវសកម្មភាពរបស់លោកជំទាវ យកកូនក្រពើ១ក្បាលទៅព្រលែងចូលក្នុងទឹកនៅទក្សិណអង្គរ បំណងឲ្យសត្វក្រពើនោះ កាន់ធម៌អាថ៌ ប៉ុន្តែប្រជាពលរដ្ឋមានការបារម្ភខ្លាចមានគ្រោះថ្នាក់ នៅពេលសត្វក្រពើនោះធំ ។ យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកធ្វើការចែកចាយ និងចូលខមមិនបង្ហាញពីក្តីបារម្ភ លោកជំទាវ ក៏បានលុបវីដេអូនោះវិញ។

យោងតាមហ្វេសប៊ុក ឈ្នោះRambo Phon បានរៀបរាប់ដោយសម្កែងនៅការព្រួយបារម្ភថា៖ “បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវ លោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!” តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?»។

សូមប្រិយមិត្តទស្សនាវីដេអូ នូវសកម្មភាពលោកជំទាវ ហ៊ុន ស៊ីណាត់ លេងកូនក្រពើចូលក្នុងទឹកទក្សិណអង្គរ ដូចខាង៖