រាជធានីភ្នំពេញ៖ ក្រោយពីកញ្ញា ចរិយា ជាតារាសម្តែងនិងចម្រៀង ធ្វើបទសម្ភាសន៍លោកហេង ឡុង ជុំវិញទំនាក់ទំនងស្នេហារបស់នាង ជាមួយលោកផែ សុវណ្ណារិទ្ធ ជាសង្សាររបស់នាងរាប់ឆ្នាំមកហើយ បែរជាក្បត់ចិត្តនាងទៅរៀបការជាមួយនាងធី សុវណ្ណថា ។ នាងធី សុវណ្ណថា ឆ្លើយតបទៅវិញថា នាងមានភស្តុតាង ៣ចំណុច បញ្ជាក់ថា នាង (កញ្ញា ចរិយា )កាត់តរូបជាមួយប្តីនាង (ផែ សុវណ្ណារិទ្ធ) បង្កើតភស្តុតាងក្លែងក្លាយ។


នៅលើហ្វេសប៊ុកនាងធី សុវណ្ណថា ដែលបានបង្ហោះ កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានខ្លឹមសារថា « ខ្ញុំមានភស្តុតាង ៣ចំណុច
បញ្ជាក់ថា នាងកាត់តរូប បង្កើតភស្តុតាងក្លែងក្លាយ
១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំនិងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយើងទាំងពីរ មានថ្ងៃចេញចូលដូចគ្នា ។ តើនាងហ៊ានបង្ហាញលិខិតឆ្លងដែនរបស់នាងទេ?
២ នាងឈ្មោះអេង ចរិយា កើតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ២២ឆ្នាំ តើ១០ឆ្នាំមុន តើនាងមានអាយុប៉ុន្មាន? តើនាងហ៊ានបង្ហាញអត្តសញ្ញាណប័ណ្ណទេ?
៣ នាងថា រស់នៅជាមួយប្តីខ្ញុំ១០ឆ្នាំ តើនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ
លើFacebook ទេ នាងមានសំលេងvoice និយាយឆ្លើយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ?
ខ្ញុំរង់ចាំមើលនាង ធ្វើសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កើតភស្តុតាងក្លែងក្លាយ
លោកហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ»៕