ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ នៅអនុវិទ្យាល័យដំរីពួន ដែលស្ថិតនៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរ បើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង តំណាងរាស្ត្រមណ្ឌលព្រៃវែង ដែលមានការអញ្ជើញចូលរួម លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រមាណ ២,១៣០ នាក់។

ថ្លៃនៅក្នុងពិធីបើកបវេសនកាល នោះផងដែរ ឯកឧត្តម ឧកញ្ញ៉ា សុខ ផេង តំណាងរាស្ត្រមណ្ឌលព្រៃវែង បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០នេះរួចមក។

ឯកឧត្តម ឧកញ្ញ៉ា តំណាងរាស្ត្រ ក៏សូមសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាមួយ ក្មូយៗ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់គ្រប់សាលាទាំងអស់ដែលបាន និងកំពុងសស្រាក់សស្រាំរៀបចំខ្លួនអបអរសាទរថ្ងៃផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ សិស្សានុសិស្ស ដែលទើបនឹងដល់អាយុចូលសាលារៀន និងជាថ្ងៃដែលក្មួយៗសិស្សានុសិស្សនិស្សិត បន្តចូលរៀនសូត្រនៅកម្រិតថ្នាក់ខ្ពស់បន្តទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងមនោសញ្ចេតនារីករាយកក់ក្តៅ និងមោទនភាពជាទីបំផុត។

ឯកឧត្តម ឧកញ៉ា តំណាងរាស្ត្រក៏សូម កោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតាអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្រាប់ជួយជ្រុំជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។

ឯកឧត្តម ឧកញ៉ា តំណាងរាស្ត្រក៏សូមផ្ដាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍ត្រូវនាំគ្នាបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា នឹងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឲ្យបានជាប្រចាំ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារក៏ដូចជាការផ្ដល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ផ្នែកចំណេះដឹង និងសីលធម៌ ដើម្បីជួយឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពទេពកោសល្យ ព្រមទាំងទទួលបានសម្បទានសម្រាប់ការចាប់យកវិជ្ជាបំណិន និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿងសាកសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិយើង។

ក្នុងនោះ ឯកឧត្តម ឧកញ៉ា តំណាងរាស្រ្ត ឧបត្ថម្ភក្នុងសាលាចំនួន ៥០ ម៉ឺនរៀល សំភារៈសិក្សាដល់សិស្សចំនួន ២,០០០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៥ក្បាល ប៊ិច ៣ ដើម លោកគ្រូ អ្នកគ្រូចំនួន ១៣០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ ម៉ឺនរៀលនោះផងដែ៕