ហ្វេសប៊ុក៖ នេះមានការភ្ញាក់ផ្អើលមួយ នឹងបានចែកចាយបន្តទៀតក្នុងបណ្តាញសង្គម ហ្វេសប៊ុក ក្រោយអ្នកលក់នំបញ្ចុកស្រុះមួយចាន់ តម្លៃរហូតដល់ទៅ ១៥,០០០រៀល។ ហើយករណីមួយនេះ អ្នកលក់ គឺមានទីតាំងនៅខាងកើតផ្សារអូឡាំពិក។

ហេតុការណ៍មួយនេះ ត្រូវបានគណនីហ្វេសប៊ុក ដែលមានឈ្មោះថា បង ទី បានបង្ហោះ ដោយបាន សរសេរថា “នំបញ្ចុកស្រោះ1ចាន15000រៀលថែមពោតបារាំង3ផ្សឹត3ជើងជ្រូក5000រៀលចឹង 15000៛ + 5000៛ = 20000៛ នៅជ្រុងខាងកើតផ្សារអូឡាំពិក”។

ហើយបើតាមរយៈវីដេអូខាងលើ ក៏មានការពន្យល់ ណែនាំរបស់ខាងផ្សារអោយនិយាយណែនាំអោយ ខាងម្ចាស់តូបខាងលើធ្វើការកែប្រែ។ ជាពិសេស ករណីដែលមានការគិតតម្លៃលើសយ៉ាងខ្លាំងនេះ ត្រូវបានគេប្តឹងជាលើកទី២ទៅហើយ៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖