រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី០១ ដល់០៧វិច្ឆិកា ខាងមុខនេះ ប្រទេសកម្ពុជា យើងនឹងទទួលឥទ្ធិពលព្យុះម៉ាត់ម៉ូ ដែលធ្វើដំណើរពីសមុទ្រចិនខាងត្បូង ឆ្លងកាត់ភាគខាងត្បូងប្រទេសវៀតណាម និងភាគខាងត្បូងប្រទេសកម្ពុជា។


លក្ខណៈបែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា យើង មានភ្លៀងធ្លាក់រាយប៉ាយ ជាពិសេសខេត្តជាប់នឹងសមុទ្រ នឹងមានភ្លៀងធ្លាក់ពីបរិមាណបង្គួរ ទៅច្រើន៕