ភ្នំពេញ៖ តារាស្រី អ្នកនាង គង់ ចាន់ស្រីមុំ ដែលមាន ភាពល្បីល្បាញ និងសម្រស់ស្រស់ស្អាត ទោះបីជានាង មានស្វាមី និងកូនក៏ដោយនោះ។ ហើយចំពោះជីវិត គ្រួសាររបស់នាងក៏ទទួលបានការសរសើរមិនដាច់ ពីមាត់អំពីសំណាក់ប្រិយមិត្តនៅភាពផ្អែមល្ហែម និង មានសុភមង្គល។

ហើយកាលពីពេលថ្មីៗនេះ តារាស្រី គង់ ចាន់ស្រីមុំ និងមិត្តភក្ត្រ័ បានទៅចូលរួមពិធីមង្គលការរបស់ មិត្តម្នាក់ទៀត ដោយមានទាំងការតុបតែខ្លួន សម្លៀកបំពាក់ប្រពៃណីដូចគ្នាយ៉ាងស្រស់ស្អាត។ លើសពីនេះទៅទៀត ពួកនាងក៏បានស្លៀកខោអាវ ឈុតគេងយប់ ថតជុំគ្នា ដែលមើលទៅស្អាត់ម្យ៉ាង។ រូបភាពទាំងអស់នេះត្រូវបាន អ្នកលេងបណ្តាញសង្គម ធ្វើការចែកចាយបន្តគ្នា យ៉ាងច្រើន៕