ព្រះ​សីហ​នុ​, ក្រុង​កោះ​រ៉ុ​ង ៖ គិត​មក​ត្រឹមម៉ោង៥ល្ងាច ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០១៩​នេះ នៅ​មិន​ទាន់​មាន​ដំណឹង​អ្វី​នៅឡើយ​ ខណៈសមត្ថកិច្ច​នៅ​តែ​ធ្វើ​បន្ត​ស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​មួយ​រូប ​ដែល​បាត់​ខ្លួន​ នៅ​លើ​កោះ​រ៉ុ​ង​នោះ ។

ដោយសារតែការស្វែងរក​ស្ត្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ AMELIA LOUISE អាយុ​២១​ឆ្នាំ មិនទាន់ឃើញនេះហើយ ឧកញ៉ា​ទៀ វិចិត្រ បាន​ស្ម័​គ្រចិត្តចូលរួមជួយរក ​​ក្នុង​នាមជា​វិ​ស័យឯកជន ដោយបាន​បញ្ជូន​បុគ្គលិក ​និង​អូ​ប័​រ​ចំនួន​៦​គ្រឿង ដើម្បីរួមចំណែកស្វែងនារីរងគ្រោះ

​លោក​ឧកញ៉ា​ទៀ វិចិត្រ ក៍បាន​ចុះ​ផ្ទាល់​ផង​ដែរ សហការ​ជាមួយ​កម្លាំង​សម្ថ​កិច្ច​ស្វែងរកនាង ​នៅ​លើ​លម្ហ​សមុទ្រ ដោយរក​ចេញ​ឆ្ងាយ​ពី​ឆ្នេរ​ក្បែរ​កោះ ទៅ​កាន់​តំបន់​កោះ​ស្តេច​ និង​តំបន់​ឆ្ងាយ​ៗ ​ពី​ឆ្នេរ​កោះ​រ៉ុ​ង ​។

សូមជម្រាបថា គណៈបញ្ជាការឯកភាពក្រុងកោះរ៉ុង ដែលដឹកនាំដោយលោកនួន ប៊ុនថុល ជាអភិបាលក្រុងកោះរ៉ុង ដឹកនាំកម្លាំងចម្រុះ និងមានការចូលរួមពីប្រជានេសាទ នៅក្រុងកោះរ៉ុង ជាច្រើននាក់ បាន​បែងចែក​ជា​៣​ក្រុម ​គឺក្រុមទី១ ​រុករក​ក្នុង​ព្រៃ​ភ្នំ ​លើ​កោះ​,​ក្រុមទី២ ​រុករក​ក្រោម​បាតសមុទ្រ ដោយ​ក្រុម​អ្នក​មុជទឹក​ និងក្រុមទី៣ ក្រុម​រុករក​តាម​លម្ហ​សមុទ្រ ។​

សូម​រម្លឹកថា កាមេរ៉ា​សុវត្ថិភាពថត​បាន មុន​ពេល​នារី​ជនជាតិ​អង់គ្លេសម្នាក់បាត់​ខ្លួន​នៅ​លើ​កោះ​រ៉ុ​ង ។
និង ឃើញ​តែ​កាបូប​របស់​ស្ត្រី​អង់គ្លេស​លើ​ផ្ទាំង​ថ្ម អាជ្ញាធរ​បន្ត​ស្វែងរក ៤​ថ្ងៃ​ហើយ​គ្មាន​ដំណឹង