ថ្ងៃអង្ការ ទី២៩ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បន្តប្រគល់រង្វាន់ ម៉ូតូZoomerX ដល់អតិថិជននៅខេត្តកណ្តាល ០២រូបទៀតហើយ។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ម្នាក់ជាអ្នកស្រុកកៀនស្វាយ មានឈ្មោះ យឹម អូន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរជាអ្នកឃ្វាលគោឱ្យគេ នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល។ គាត់ឈ្នះរង្វាន់ ម៉ូតូZoomerX នេះ ពេលដែលគាត់ត្រឡប់មកពីច្រូតស្មៅគោវិញ ក៏បានចូលទិញឆេមពានអាយស៍១កំប៉ុង ពីអ្នកលក់នៅជិតផ្ទះ។ គ្រាន់តែគាស់ភ្លាំក៏ឃើញរូបម៉ូតូនៅលើក្រវិលកំប៉ុង គាត់សប្បាយចិត្តយ៉ាងខ្លាំងស្រែក ប្រាប់គេឯងផ្អើលមកមើលពេញភូមិ។​

បងស្រី យឹម អូន អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

រីឯអ្នកឈ្នះរង្វាន់ម៉ូតូZoomerXម្នាក់ទៀតជាអ្នកស្រុកស្អាង មានឈ្មោះ ខុម ជំនិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នកធ្វើចម្ការ នៅភូមិព្រែកតាឯក ឃុំតាលន់  ស្រុកស្អាង ខេត្តកណ្តាល។ ថ្ងៃឈ្នះរង្វាន់គឺចំពេល ទំនេរ ក៏នាំកូនទៅកាត់សក់នៅក្បែរផ្ទះអ្នកលក់ភេសជ្ជៈ នឹកឃើញស្រេកទឹកក៏បានទៅទិញឆេមពាន ១កំប៉ុង មកហូបស្រាប់តែឃើញរូបម៉ូតូ គាត់មានអារម្មណ៍អរផងភ័យផង ក៏ពឹងអ្នកលក់ជួយទាក់ទងទៅក្រហ៊ុនឱ្យ។ បងជំនិតបន្ថែមថា ឆ្នាំមុនក៏មានអ្នកភូមិគាត់ឈ្នះរង្វាន់ម៉ូតូពីឆេមពានដែរ ហើយគាត់បានទៅជួយអបអរគេ ទៀតផង ស្រាប់តែពេលនេះគាត់ក៏មានសំណាងឈ្នះរង្វាន់ម៉ូតូពីឆេមពានដែរ។

បងប្រុស ខុម ជំនិត អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល

ចំពោះអ្នកលក់ឆេមពាននិងឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerXទាំងពីរនាក់ខាងលើ មានឈ្មោះ ស៊ុត រ៉ា និង ឈ្មោះ សេង សឿន ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពាន និង ឆេមពានអាយស៍ ម្នាក់ៗ 50កេសផងដែរ។

បងស្រី ស៊ុត រ៉ា អ្នកលក់ភេសជ្ជៈឆេមពានអាយស៍ នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ
បងប្រុស សេង សឿន អ្នកលក់ភេសជ្ជៈឆេមពាន នៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ លោក មុី ដារ៉ា ដែលបាននាំយករង្វាន់ទៅប្រគល់ ជូនអតិថិជនក៏បានថ្លែងអំណរគុណនិងអបអរដល់អ្នកទទួលរង្វាន់ទាំង៤នាក់ ព្រមទាំងជូនពរដល់អតិថិជន ឆេមពាននិងឆេមពានអាយស៍ទាំងអស់ មានឱកាសក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូជាបន្តបន្ទាប់ជាច្រើនគ្រឿង ទៀត ព្រោះរង្វាន់នៅក្រោមក្រវិលកំប៉ុងស្រាប់រង់ចាំតែអ្នកមានសំណាងប៉ុនណ្ណោះ។

គួបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូZoomerXនៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងឆេមពាននិងឆេមពានអាយស៍ក៏មានរង្វាន់ធំៗជាប្រាក់ពី១ដុល្លារ ដល់១ពាន់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំងឆេមពាន០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។