ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ខណៈពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង ៤,០០០នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងនោះសម្តេចក៏បានបញ្ជាក់ថា “ឆ្នាំក្រោយយើងត្រូវធ្វើម្ចាស់ផ្ទះប្រជុំអាស៊ី-អឺរ៉ុប គ្រាន់តែឡានត្រូវទិញ៤៥៥គ្រឿង ដើម្បីបម្រើឲ្យការប្រជុំមួយ ដែលមានអ្នកចូលរួម៥៣ប្រទេស មកពីអឺរ៉ុប២៨ប្រទេស បូកនឹងសភាអឺរ៉ុប (អង្គការស្ថាប័នអឺរ៉ុប) និងអាស៊ី”។ គួរបញ្ជក់ផងដែរថា ប្រទេសកម្ពុជានឹងទទួលធ្វើជា ម្ចាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ខាងមុខ ដោយក្នុងនោះមានប្រទេស ចូលរួមចំនួន ៥៣ប្រទេស ដោយក្នុងនោះ ២៨ប្រទេសមកពីតំបន់អ៊ឺរ៉ុប៕