សៀមរាប៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ មេព្រៃខេត្តសៀមរាម បានដឹកឈើដែលរឹបអូសពីព្រះសង្ឃគង់នៅវត្តប្រាសាទាអធ្វារ នាពេលកន្លងទៅ ពេលនេះបានប្រគល់ជូនព្រះសង្ឃវិញ។


ដោយកាលពីប៉ុន្មានថ្ងៃមុន នៅខេត្តសៀមរាម មានករណីមន្រ្តីចុះរឹបអូស ឈើដែលព្រះសង្ឃទុកសម្រាប់កសាងកុដិ និងរោងដាំបាយ គ្មានសល់មួយសន្លឹក ធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង បន្ទាប់ដឹងដំណឹងនេះ។ ដែលហេតុការណ៍នោះតាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ស្ថិតក្នុងភូមិក្រសាំងរលើងសង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារនៅមុនបន្តិចថា” មេព្រៃខេត្តសៀមរាប ដឹកឈេីមកជូនដល់វត្តហេីយជួយបច្ច័យ ១លានរៀល ថែមទៀត កុំចេះតែហ៊ាន ។ អរគុណ អ្នក មីង ហ៊ុន ស៉ីណាត ដែលបានជួយអន្តរាគមន៍ក្នុងរឿងនេះ” ។

 

គួរបញ្ជាក់ផងដែរថា ករណីមន្រ្តីចម្រុះខេត្តចុះបង្ក្រាបនិងរឹបអូស ធ្វើឡើងកាលវេលាម៉ោង២២ និង២៦នាទីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។ ដោយព្រះសង្ឃគង់នៅវត្តប្រាសាទាអធ្វារ បានអាររលំដើមឈើ ច្រៀក នៅក្នុងបរិវេណវត្ត ទាំងកណ្ដាលយប់ ដើម្បីយកទៅប្រើប្រាស់ ដូចជាការ កសាងគុដ្ឋ និងរោងដាំបាយ ចំពោះករណីនេះផងដែរ មន្ត្រីសមត្ថកិច្ចបានអះអាងថា ការអារកាប់ដើមឈើនេះ មិនបានជូនដំណឹងដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ចំនួនដែលសមត្ថកិច្ចបានរឹបអូសនោះរួមមាន៖ ឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន៕