ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ប្រទេសសិង្ហបុរី នៅពេលអ្នកណាម្នាក់ បោះចោលសម្រាម គឺអាជ្ញាធរចាប់វាយ និងឲ្យបោសសំអាត តាមដងផ្លូវ ដូច្នេះដើម្បីកុំមានសម្រាម ពាសវាលពាសកាល គឺចង់ធ្វើដូចសិង្ហបុរី ។

សម្ដេចបានលើកឡើងដូច្នេះនៅក្នុងពេលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពី សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ៕