ភ្នំពេញ ៖ ក្រុមហ៊ុន លី ហួរ ខូអិលធីឌី បានចេញសេចក្តីប្រកាសដល់សាធារណៈជនណា ដែលបានជួបប្រទះឃើញអតីតបុគ្គិលរបស់ខ្លួន សូមជួយទំនាក់ទំនងផ្តល់ដំណឹងមកក្រុមហ៊ុន ឬសមត្ថកិច្ចដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ក្រុមហ៊ុននឹងផ្តល់ជូនប្រាក់រង្វាន់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំពោះការផ្តល់ដំណឹងពីកន្លែងលាក់ខ្លួនរបស់ស្រ្តីរូបនេះ។
ស្រ្តីដែលក្រុមហ៊ុន លី ហួរ ប្រកាសតាមរកនេះ មានឈ្មោះមឿង ម៉ូនីតា ភេទស្រី កើតថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ដោយមូលហេតុលួចយកប្រាក់របស់ក្រុមហ៊ុន ហើយកំពុងតែរត់គេចខ្លួន៕
ជុំវិញនឹងករណីខាងលើនេះ « KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕