ខេត្តតាកែវ៖ មុននេះបន្តិច មានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយជនកំណាចម្នាក់បានយកកាំបិតកាប់ប្រហារលើស្រ្តីម្នាក់ចំបំពង់.ក បណ្ដាលឲ្យប្រកាច់ស្លាប់ភា្លមៗយ៉ាងអាណោចអាធ័ម។


ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៩និង៤០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតម្ដុំខាងជើងភ្នំជីសូរ ភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។


ស្រ្តីរងគ្រោះ ត្រូវបានឃាតករសម្លាប់ស្លាប់ចោលកូនស្រី២នាក់ ឲ្យក្លាយជាក្មេងកំព្រា ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ តែយ៉ាងណាស សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ យកមកផ្តន្ទាទោស។
ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងងផ្សាយជូនពេលក្រោយ៕