រាជធានីភ្នំពេញ៖ នារីរូបស្រស់ម្នាក់បើកម៉ូតូស្គុបពីឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀតម៉ាក zoomer. x បុក បណ្តាលឲ្យរងរបួសជើងម្ខាង ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៩និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក ។


មុនពេលកើតហេតុ គេឃើញនារីម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គុបពីពណ៌សពាក់ស្លាកលេខ តាកែវ 1R-1706 ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា zoomer. x ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1HE-6981 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ១៨២ក្នុងទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ក៍បុកម៉ូតូស្គុបពីនារីរូបស្រស់ពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះដួលបោកនឹងថ្នល់រងរបួសជើងម្ខាងត្រូវបាន មិត្តភ័ក្តិនិងសាច់ញាតិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយភាគីទាំងសងខាងសូមឲ្យធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕