ប្រិ​យ​មិត្ត​ភាគច្រើន ប្រាកដជា​ធ្លាប់​ទស្សនា និង​បានដឹង​ពី​ការ​សាកល្បង បង្ហាញ​ដោយ​ការ​យក​ស្ករ Mentos ទៅ​ដាក់ ក្នុង​ដប​ភេសជ្ជៈ​កូកាកូឡា CocaCola ហើយ ជា​លទ្ធផលនោះ គឺស្ករ Mentos នឹង​ធ្វើ​ឲ្យ​ទឹកក្រូច កូកាកូឡា មាន​ប្រតិកម្ម បែក​ពពុះ​ខ្លាំង ហើយ​ទឹកក្រូច កូកាកូឡា នឹង​ច្រាល់​ចេញពី​ក្នុង​ដប​បាញ់​ឡើង​លើ​យ៉ាង​ខ្ពស់​តែ​ម្តង ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ ដែល​បាន​បង្កើត​ឡើង និង​បង្ហោះ​ក្នុង​វេ​ប​សាយ​យូ​ធូប ឲ្យឃើញពីបុរស​ម្នាក់​បាន​ធ្វើការ​បង្ហាញ​របៀប​មួយ​ផ្សេង​ទៀត ​បាន​ធ្វើការ​សាកល្បង ដោយចាក់ទឹក​ក្រូច កូកាកូឡា និង​ដាក់​ស្ករ Mentos ដើម្បី​ចាប់​ត្រី​,​អន្ទង់នៅ​តាម​វាលស្រែ​ ជាលទ្ធផលបានអន្ទង់ជា​ច្រើនផងដែរ​ ។

គួរ​ជម្រាប​ប្រិ​យ​មិត្ត​ដែរ​ថា សកម្មភាព​ក្នុង​វី​ដេ​អូ​នេះ គេ​ផលិត​ឡើង​ដោយ​គ្រាន់តែ​ជា​វី​ដេ​អូ​ បែប​កំសាន្ត​ប្លែក​ៗ និង​រក​ប្រាក់​តាម​បណ្តាញ​សង្គម​យូ​ធូប​ តែ​ប៉ុណ្ណោះ ៕

តោះ​មក​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ ៖