ខេត្តកោះកុង៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ហើមអណ្ដែតទឹកស្លាប់ កាលពីវេលាម៉ោង១១ នឹង០០នាទី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមែកឫស្សី ស្ថិតនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។
មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍តាតៃក្រោម បានឲ្យដឹងថា សាកសពជនរងគ្រោះ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល ២៥ ទៅ៣៥ឆ្នាំ ដែលបានលង់ទឹកបាត់ខ្លួនកាលពីថ្ងៃទី ១៤ខែតុលា ឆ្នាំ២០១៩ ។


ប្រភពបន្តថា ដំបូងឡើយ មានប្រជាពលរដ្ឋឈ្មោះ រស់ ហុង ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិអន្លង់ ឃុំតាតៃក្រោម ស្រុកកោះកុង បានប្រទះឃើញសាកសពអណ្ដែតទឹកនៅចំនុចមែកឫស្សី ស្ថិតនៅ ភូមិអន្លង់វ៉ាក់។ ភ្លាមនោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម បានសហការជាមួយអាជ្ញាធរ ភូមិ/ឃុំ និងពេទ្យមណ្ឌលសុខភាពតាតៃក្រោម បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន ។ ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពជូនអាជ្ញាធរឃុំ យកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនអាចតម្កល់ទុកបាន ដោយសពជនរងគ្រោះមានសភាពហើយ។
ជាមួយគ្នានេះ បើបងប្អូនណា មានបាត់សមាជិកគ្រួសារដូចភិនភាគខាងលើ សូមមកទាក់ទងអាជ្ញាធរមូលដ្ឋានខាងលើ៕