ខេត្តកណ្តាល ៖ រឿងរ៉ាវ អំពើ ហិង្សា មួយ បាន កើតឡើងបង្ករឲ្យភ្ញាក់ផ្អើលដោយ បងថ្លៃផឹកស្រាឡើងស្រវឹងជោគជាំ រួច មក រករឿង ប្អូនស្រី បង្កើត ហើយ វាយ ប្អូនថ្លៃ បន្ថែម ទៀតត្រូវ បាន នគរបាល ចាប់ វាយ ខ្នោះ តែ ម្តង ដែល ហេតុការណ៍នេះបាន កើតឡើងនៅវេលា ម៉ោង ១៨ និង ០០ នាទី ថ្ងៃ ទី ១៦ ខែតុលា នេះ នៅ ចំណុចផ្ទះជន រងភូមិក្បាលកោះ ទៀវ ឃុំ សំពៅ ពូន ស្រុក កោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ហេង សុខ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ភូមិ ក្បាលកោះ ទៀវ ឃុំ សំពៅ ពូន ស្រុក កោះធំ ខេត្តកណ្ដាល មុខរបរ ជាងថតរូប ។ ជនសង្ស័យ ឈ្មោះ ស៊ន ថន ភេទ ប្រុសអាយុ ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅ ភូមិ ក្បាលកោះ ទៀវ ឃុំ សំពៅ ពូន ស្រុកកោះធំ ខេត្តកណ្តាល ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅ វេលា ម៉ោង ១៣ និង ០០ នាទី ថ្ងៃ ទី ១៦ ខែតុលា នេះជនរង គ្រោះពេលត្រឡប់ពីដើរថតរូបគេវិញមកដល់បានឃើញ ឈ្មោះ ស៊ន ថន ( ត្រូវជា បងថ្លៃ ) បានផឹកស៊ីមិនដឹងជា ស្រវឹងស្រាមកពីកន្លែងណាទេបានមកបង្ករឿងដល់ប្រពន្ធ របស់ជនរងគ្រោះ ។ ហើយបានវាយចាប់បោចសក់ប្រពន្ធជនរង គ្រោះ ( ឈ្មោះ ស៊ន នា ) ឃើញ ដូចនេះ ជនរងគ្រោះ និង បងប្អូនជួយឃាត់ចាប់ចេញតែមិនព្រម ស្តាប់ និង មិនព្រមបញ្ឈប់សកម្មភាពទេក៏ បានទាញដំបងឫស្សី មកវាយជនរងគ្រោះ រួច ជនរងគ្រោះក៏រត់គេចចេញ ហើយមកប្ដឹងនគរបាលប៉ុស្ដិ៍សំពៅពូនក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍បានចុះ ទៅ ដល់ កន្លែង កើតហេតុ បាន ឃាត់ខ្លួន ជនសង្ស័យ និង វត្ថុ តាង បញ្ជូន មក កាន់ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី បន្ត ចាត់ការ តាម នីតិវិធី ៕