ខេត្តស្វាយរៀង៖ ព្រះសង្ឃគង់នៅវត្តសារាយ និមន្តទៅខាងក្រោយវត្ត ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងស្រះទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ។


សាកសព ឈ្មោះ សំ ហម អាយុ ៤៣ឆ្នាំរស់នៅភូមិឃុំខាងលើ ជាមនុស្សសតិមិនគ្រប់ តែងតែដើរទៅដើរមកក្នុងភូមិ ដោយពុំគ្មានប្រពន្ធកូននោះទេ គឺរស់បានដោយសារបងប្អូនសាច់ញាតិឲ្យបាយម្ហូបហូប។ នៅមុនថ្ងៃកើតហេតុ ពោលគឺរសៀលថ្ងៃទី១៥ ខែតុលា ម៉ោងប្រហែល៣ទៅ៤រសៀល គេឃើញជនរងគ្រោះដើរក្នុងភូមិដូចសព្វដង។ លុះដល់ព្រលប់ បងប្អូនសាច់ញាតិមិនឃើញមករកបាយហូប មិនដឹងបាត់ទៅណាមួយយប់ ។ ស្រាប់តែព្រឹកឡើង មានអ្នកក្នុងភូមិមកប្រាប់ថា លង់ស្រះទឹកខាងក្រោយវត្ត ស្លាប់បាត់ទៅហើយ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាសព ពុំឃើញមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ទើបសន្និដ្ឋានថា ជនរងគ្រោះរអិលជើងធ្លាក់ស្រះទឹកស្លាប់ ណាមួយជនរងគ្រោះក៏មានជំងឺប្រចាំកាយផងដែរ ៕