ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានបង្កឲ្យមានមនុស្សស្លាប់៦នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ១៧នាក់(ស្រី៥នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៣នាក់ នៅថ្ងៃទី១៦ ខែតុលានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១០លើក ។


សូមជម្រាបថា ក្នុងរយៈពេល១៦ថ្ងៃនៃខែតុលានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប ៦៦នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន ២៧៩៨នាក់ ក្នុងហេតុការណ៍កើតឡើង ១៤៦លើក ៕