ខេត្តកំពត៖ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកជុំគិរី ចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ។ជនសង្ស័យឈ្មោះ សែត ដន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិឃុំខាងលើ។

វត្ថុតាងដកហូតបាន៖ ថ្នាំញៀនចំនួន ៥កញ្ចប់ធំ។ ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕