បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី១៥នេះ ប្រជាជនជប៉ុន ស្លាប់បានកើនឡើងដល់ចំនួន៦៧នាក់ហើយ និងមនុស្សច្រើននាក់ទៀត កំពុងបាត់ខ្លួន ដោយសារព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) ខណៈភ្លៀងបន្តធ្លាក់ខ្លាំងដែលរំខានដល់ប្រតិបត្តិការ ក្នុងការជួយសង្រ្គោះ និងស្វែងរកអ្នកបាត់ខ្លួន។


សូមបញ្ជាក់ថា ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) បានវាយប្រហារលើប្រទេសជប៉ុន កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយនាំមកជាមួយនូវខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់ដែលបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំងខេត្តចំនួន៣៦ ក្នុងចំណោមខេត្តសរុប ៤៧ របស់ជប៉ុន។


ដោយឡែក ក្រៅពីចំនួនមនុស្សស្លាប់ ក៏មានមនុស្សរាប់សិបនាក់ទៀតនៅបន្តបាត់ខ្លួន ខណៈប្រមាណជាង២០០នាក់ទៀតបានរងរបួស៕