អ្នកស្រុកទ្រាំង ខេត្តតាកែវម្នាក់ លោក គឹម វណ្ណដេត អាច​ដោះ​បំណុល​ធនាគារ​បាន​យ៉ាង​ស្រួល​​ ព្រោះ​តែ​​ស្រាបៀរកម្ពុជា ដែល​លោក​ទិញមក​​​ពិសាជួបជុំបងប្អូនកាលពីអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅ ផ្ដល់​សំណាងធំ​ជូន​លោក​រហូត​ដល់​៤០​លានរៀល​ឯ​ណោះ។

លោក វណ្ណដេត រៀបរាប់​ដូច្នេះថា៖ «ថ្ងៃឈ្នះរង្វាន់ហ្នឹង គឺប្អូនធម៌ខ្ញុំមកយកម៉ូតូនៅផ្ទះខ្ញុំ  ហើយខ្ញុំក៏ឃាត់ពួកគេឲ្យ​មកហូបចុកជាមួយគ្នាសិនចាំទៅវិញ។ ​ខ្ញុំក៏គាស់ស្រាបៀរកម្ពុជាហូបមុន​គេ​ ស្រាប់តែឃើញ៤០លានរៀល។ លុយ៤០លាននេះ​មានន័យណាស់សម្រាប់ជីវិតខ្ញុំ។  លុយនេះជួយខ្ញុំដោះបំណុលធនាគារ ដែល​ខ្ញុំ​បានខ្ចីទិញរ៉ឺម៉ក។ តែប៉ុណ្ណេះ​ ខ្ញុំ​លែងដេកយកដៃគងថ្ងាស់ព្រួយរឿងសងគេទៀតហើយ»៕