ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ២នាក់ត្រូវបានមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្ត ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។ជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួនបញ្ជូនទៅតុលាការនេះ មានឈ្មោះម៉ៅ មឿន ភេទប្រុស អាយុ៥៣ឆ្នាំ និងម្នាក់ទៀត មានឈ្មោះគួន ខុម ភេទស្រី អាយុ៤៨ឆ្នាំ ។ ជនសង្ស័យទាំង២ ជាប្តីប្រពន្ធនឹងគ្នា រស់នៅភូមិ ស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មដែលសមត្ថកិច្ចតាមប្រមាញ់ជាយូរណាស់មកហើយ ទើបតែបង្រ្កាបចាប់ខ្លួននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន១៨កញ្ចប់ និងទូរស័ព្ទដៃចំនួន១គ្រឿងផងដែរ៕