ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងភាគីម្ខាងទៀតមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧១ ស្ថិតនៅក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។

ភាគីទី១ ជាជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ម៉េត ឃួន ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ មិនពាក់មួកសុវត្ថិភាព បានបើក បរម៉ូតូម៉ាក វេវ ពណ៍ក្រហម ពាក់ស្លាកលេខ កំពងចាម 1J 5252 ។ ចំណែកភាគីទី២ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ម៉ាកវេវ ពណ៍ខ្មៅ គ្មានស្លាកលេខ រត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំរកដំណោះគ្នាជាក្រោយ ៕