ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធី វោហារឆ្នើម ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធក្នុងវគ្គផ្តាច់ព្រ័ត្រ។

កម្មវិធី វោហាឆ្នើម ប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈនោះផងដែ ប្អូនៗដែលជាសិស្សានុសិស្ស បែក្ខជនប្រឡង បានបង្ហាញអំពីសមត្ថភាពរបស់ខ្លួន ទៅគណៈអធិបតី និងគណៈកម្មការដើម្បីដាក់បន្ទុកទៅតាមសមត្ថភាពរបស់ខ្លួន។

នៅក្នុងឱកាសនោះដែល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ដែលជាសិស្សានុសិស្សទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅពេលនេះ។ សម្ដេចក្រឡាហោមក៏បានកោតសរសើរ ដល់ក្រសួងអប់រំយុវជន និងកីឡា ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីផ្ដល់ឱកាសដល់សិស្សក្នុងកម្រិតវិទ្យាល័យបានបង្ហាញនូវទេពកោសល្យ សមត្ថភាព ចំណេះដឹងភាសាអង់គ្លេសដែលបានសិក្សាក្រេបជញ្ជក់ពីលោកគ្រូ អ្នកគ្រូ ដើម្បីបង្ហាញ និងធ្វើការប្រកួតប្រជែងដែលមានលក្ខណៈជាបុគ្គល និងការជជែកដេញដោលជាក្រុម ក្នុងការនិយាយភាសាអង់គ្លេសជាសាធារណៈព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សដើម្បីឲ្យចូលរួមវាស់ស្ទង់នូវកម្រិតសមត្ថភាពនៃការនិយាយភាសាអង់គ្លេសនោះផងដែរ។

សម្ដេចក្រឡាហោមក៏បានបន្តទៀតថា៖ផលប្រយោជន៍ដែលទទួលបានពីកម្មវិធីវោហាឆ្នើមនេះ គឺបង្ហាញអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ភាសាបរទេស ជាពិសេសភាសាអង់គ្លេសក្នុងការទំនាក់ទំនងនានាជាលក្ខណៈអន្តរជាតិ ជូនដល់សិស្សានុសិស្ស និងគៀងគរឱ្យមានការចូលរួមពីសំណាក់សិស្សានុសិស្សដើម្បីបង្កើតសេចក្តីក្លាហាន និងហ៊ានបញ្ចេញមតិជាសាធារណៈតាមរយៈការនិយាយជាភាសាអង់គ្លេស លើកកម្ពស់សមត្ថភាព និងផ្ដល់ចំណេះដឹងបន្ថែមអំពីទេពកោសល្យនៃការប្រើប្រាស់ភាសាអង់គ្លេសដល់សិស្សានុសិស្សកម្ពុជាក្នុងគោលដៅដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប។

ចំពោះកម្មវិធី វោហាឆ្នើម ប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈនោះ ចំពោះជ័យលាភីលេខ ១ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈបែបឯកបុគ្គល ទទួលបានពានចំនួន១ មេដាយមាស ១ គ្រឿង certificate អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅឯប្រទេសចិន និងថវិកា ៦០ម៉ឺនរៀល កុំព្យូទ័រយូរដៃ ១ គ្រឿង លេខ២ លិខិតសរសើរ និងថវិកា៤០ ម៉ឺនរៀល អាហារូបករណ៍ក្នុងប្រទេស។

ជ័យលាភីជជែកដេញដោយជាក្រុម ចំណាត់ថ្នាក់លេខ ១ ទទួលបានពានចំនួន១ មេដាយមាសចំនួន ៣ គ្រឿង certificate អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៣ កន្លែងសិក្សានៅប្រទេសចិន និងថវិកា១លានរៀល កុំព្យូទ័រយូរដៃម្នាក់ ១ គ្រឿង លេខ២ លិខិតសរសើរ និងថវិកា ៨០ ម៉ឺនរៀល អាហារូបករណ៍ក្នុងប្រទេស។