ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង អ្នកបើកបរស្រវឹង បើកបោះពួយល្បឿនលឿន ដល់ចំណុចផ្លូវកោង ជ្រុលធ្លាក់ចេញពីផ្លូវធ្លាក់ចូលត្រាំទឹកប្រឡាយតាហោ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ចំណុចភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល ។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុ រថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AJ- 8953 អ្នកបើកបរស្រវឹង បើកពីជើងទៅត្បូងល្បឿនលឿន ដល់ចំណុចខាងលើ ស្ថានភាពផ្លូវកោង យកចង្កូតមិនទាន់ ជ្រុលធ្លាក់ផ្លូវ ធ្លាក់ចូលទៅក្នុងទឹកប្រឡាយ តែមិនបង្កឲ្យមានអ្នករបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ឃើញថារថយន្តខាងលើគ្រោះថ្នាក់ដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃក៏បាន ប្រគល់ឲ្យម្ចាស់ ហៅរករថយន្តស្ទូចមកលើកចេញដោយខ្លួនឯង ៕