ខេត្ត​ព្រះ​សីហ​នុ ៖ របាយការណ៍​ពី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ត្រួតពិនិត្យ ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​រថយន្ត ស្លាក​លេខ ខេមរភូមិន្ទ (​ខ​.​ម ) មក​ណែនាំ​អប់រំ និង​ធ្វើការ​កិច្ចសន្យា ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​បុរី​គុ​ជ​អាស៊ី សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ជា​លទ្ធផល កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ត្រួតពិនិត្យ​រថយន្ត​សរុប​ចំនួន​១២១​គ្រឿង ត្រួតពិនិត្យ​រថយន្ត​ស្លាក​លេខ ខ​.​ម ចំនួន​៣​គ្រឿង (​ស្លាក​លេខ​ខេមរភូមិន្ទ​) ត្រួតពិនិត្យ និង​បក​ស្កុ​ត​ខ្មៅ​កញ្ចក់​ឡាន មាន​ចំនួន​២៤​គ្រឿង ។

ប្រតិបត្តិការ​នេះ​ដើម្បី​ធានា​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ការពារ​សន្តិសុខ សុខ​សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ អ្នកជំនួញ ពាណិជ្ជករ បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​ទទួល​បាន​ភាព​កក់ក្តៅ មាន​ភាព​សប្បាយ​រីករាយ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ ៕