ពោធិ៍សាត់ ៖ សត្វ​ក្របី​ញី​ឈ្មោល​ចំនួន​៨​ក្បាល របស់​ប្រជា​កសិករ ត្រូវ​រន្ទះបាញ់​ប្រកាច់​ងាប់​ភ្លាម​ៗ​រដូករណែល​នៅ​ក្នុង​ថ្លុក​រួម​គ្នា ខណៈ​មេឃ​មាន​ភ្លៀង និង​ខ្យល់​បក់​បោក​ខ្លាំង ។

គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ តុលា ២០១៩​នេះ នៅ​ក្នុងភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា សត្វ​ក្របី​ទាំង​០៨​ក្បាល ដែល​ត្រូវ​រន្ទះបាញ់​ងាប់​នោះ​ជា​របស់​លោក ស៊ិ​ន សា​អុល អាយុ ៤៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ យ៉ាងណា​ករណី​គ្រោះ​ធម្មជាតិ​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​បាត់​ជិ​វិត ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕