ខេត្តត្បូងឃ្មុំ៖ ករណីឃាតកម្មមួយ បង្កឡើងដោយជនមិនស្គាល់មុខបានយកឧបករណ៍រឹង លួចវាយមកលើយុវជនម្នាក់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះវេលារំលងអធ្រាត្រម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១៤ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែតុលា ឆ្នាំ២០១៩នេះ នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ។
ជនរងគ្រោះ ឈ្មោះ រឿន សាន ហៅ “តុញ” ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសលវិច័យ ឃើញមានស្នាមរយះក្បាលចំនួន០២កន្លែង រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាត្រូជនមិនស្គាល់មុខវលួចធ្វើឃាតពិតប្រាកដមែន និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ជនរងគ្រោះ ៕