ភ្នំពេញ៖បន្ទាប់ពីការចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងធនគារមេយប៊ែងកាលពីថ្ងៃទី១០ខែតុលាឆ្នំា២០១៩នេះ រាល់ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនទ្វេភាគីលែងជាបញ្ហាទៀតហើយសម្រាប់ប្រជាពលរដ្ឋនិងធុរកិច្ចទំាងពីរប្រទេសនាពេលខាងមុខ ដោយមិនចំាបាច់ឆ្លងកាត់ភាគីទី៣ដូចមុនឡើយ។


លោកជំទាវ ជាសិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍​លីងវិឌីអូ​​ខាងក្រោម​!

https://www.youtube.com/watch?v=aCcSdK2UpV8

លោក Datuk Hamirullah Boorhan នាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍នៃធនាគារមេយប៊ែងលើកឡើងក្នុងពិធីចុះអនុស្សរៈយោគយល់ស្តីពីការលើកកម្ព
ពស់ការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនរវាងធនគារជាតិនៃកម្ពុជាថា ធនាគារនឹងផ្តល់សេវាឆ្លងកាត់ប្រទេសកាន់តែមានភាព​ងាយស្រួលនិងមានតម្លៃស
មរម្យបន្ថែមទៀតជូនអតិថិជនរបស់ខ្លួននៅក្រៅកម្ពុជា និងម៉ាឡេស៊ី។

ទន្ទឹមកិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកដល់ធនាគារក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនជាជម្រើសធនាគារឌីជីថលនៅក្នុងតំបន់ ។
លោកបន្តថា «បន្ទាប់ពីដាក់ឱ្យដំណើរការសេវានេះ នឹងរំពឹងថាផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសម៉ាឡេស៊ីនិងប្រជាជនម៉ាឡេស៊ីកំពុងរស់នៅប្រទេសកម្ពុជា ក៏ដូចជាធុរកិច្ចក្នុងប្រទេសទំាងពីរដោយប្រើប្រាស់អ៊ីវ៉ាឡេត របស់ប្រព័ន្ធបាគង និងផ្លែហ្វមឌីជីថល ដើម្បីផ្ទេរមូលនិធិឆ្លងប្រទេស សម្រាប់ការទូទាត់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនឹងកិច្ចគាំទ្រចំពោះការអភិវឌ្ឍន៍ទៅរកសង្គមឌីជីថលក្នុងប្រទេសកម្ពុជា»៕