ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ តុលានេះបានលើកឡើងថា អ្នកឯងហ៊ានប្រព្រឹត្តបទល្មើស បាញ់សម្លាប់មនុស្ស រំលោភសម្លាប់មនុស្ស សមត្ថកិច្ច ក៏ហ៊ានតាមចាប់អ្នកឯងទាំងយប់ទាំងថ្ងៃ យកមកផ្ដន្ទាទោសដែរ ។
ការលើកឡើងរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បែបនេះបន្ទាប់ពីសមត្ថកិច្ចតាមប្រមាញ់បង្រ្កាបនិងចាប់ខ្លួនបានជាបន្តបន្ទាប់នូវជនសង្ស័យបាញ់សម្លាប់មនុស្សទំលាក់ពីលើឡាន និងជនសង្ស័យរំលោភសម្លាប់សង្សារបស់ខ្លួនទំលាក់ទឹកអូ ។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ឯងហ៊ានប្រព្រឹត្តបទល្មើ បាញ់សម្លាប់មនុស្ស រំលោភសម្លាប់មនុស្ស សមត្ថកិច្ចរបស់យើង ក៍ហ៊ានតាមចាប់ឯងទាំងយប់ទាំងថ្ងៃ យកមកផ្តន្ទាទោសដែរ ។
១-ករណីជនសង្ស័យបាញ់សម្លាប់មនុស្សទំលាក់ពីលើឡាន រត់រួចពីរនាក់ និង អាវុធ មួយដើម ចាប់បានហើយ ។
២-ជនសង្ស័យរំលោភសម្លាប់សង្សារបស់ខ្លួនទំលាក់ទឹកអូ ចាប់បានហើយ “៕