ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង០១ និង០៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយកន្លែង ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០៦នាក់៖ ទី១-ឈ្មោះសុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ទី២-ឈ្មោះវៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ទី៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម ទី៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ទី៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្រូពេទ្យ ជនជាតិថៃ និង៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ព្រមទាំងងឆែកឆេរឃើញស្រោមអនាម័យមួយចំនួននៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យដែលប្រើប្រាស់រួចនៅក្នុងធុញសំរាមសរុបចំនួន១០ស្រោម។


ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវសមត្ថកិច្ច បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕