ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩)។

ពិធីនេះ ធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃ កម្ពុជាជាច្រើននាក់ផងដែរ៕