ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ បានបង្កឲ្យមានមនុស្សស្លាប់៣នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ ៦នាក់ ។
យោងតាម ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១០នាក់ នៅថ្ងៃទី០៨ ខែតុលានេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៧លើក ។


សូមបញ្ជាក់ថា ក្នុងរយៈពេល៨ថ្ងៃ នៃខែតុលានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប៣២នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន១៤២នាក់ ក្នុងហេតុការណ៍កើតឡើង៦៣លើក ៕