ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះប្រតិកម្ម រិះគន់ពី សំណាក់ មហាជន និងអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជុំវិញ កា រលើកឡើងថាកម្មករធ្វើពុតជាឈឺ ដើម្បី កេងបន្លំយកលុយពី បេឡាជាតិ របប សន្តិសុខសង្គម ដែលឲ្យ បាត់បង់ ចំណូល រដ្ឋ នោះ លោក ឈាង វុន បាន ចេញមុខ បកស្រាយ បំភ្លឺ ជុំវិញ បញ្ហានេះ ដោយ លោក បាន អះអា ងថា លោក មិនបានចោទប្រកាន់ កម្មករ កម្មការិនី ទាំងអស់ ឃុបឃិត កេងប្រវ័ញ្ចលុយរដ្ឋនោះ ទេ ។


ការលើកឡើងរបស់លោក ឈាង វុន បែបនេះបានធ្វើអោយមហាជនជាច្រើនបានធ្វើការរិះគន់ រហូតដល់មានការដៀមដាមដាក់គ្នាជាច្រើននៅលើបណ្តាញសង្គម ស្រាប់តែពេលនេះលោក ហ៊ាង គឹមស្រឿន អ្នក វិភាគ នយោបាយ និងជា អ្នក តាមដាន ឃ្លាំមើល ការ អនុវត្ត ព្រឹត្តិការណ៍ សង្គម បានប្តឹងលោក ឈាង វុន ទៅតុលាការ ករណីនិយាយថាកម្មករ កម្មការិនីធ្វើពុតជាឈឺបណ្តាលអោយបាត់បង់ថវិការដ្ឋ ដោយគ្មានមូលដ្ឋានកាលពីថ្ងៃទី០២ ខែតុលាឆ្នាំ២០១៩ ។


គួររម្លឹកថាកាលពីថ្ងៃ ទី ០២ ខែតុលា លោក ឈាង វុន បាន លើកឡើង ថាប្រាក់ចំណូល រដ្ឋត្រូវបានបាត់បង់ តាមរយៈ ការឃុបឃិតក្លែងបន្លំពាក់ព័ន្ធនឹងអ្នកដែលធ្វើពុតជាឈឺ ដើម្បីទទួលបានការ ឈប់សម្រាកពីការងារ ៕