ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកសង្កែ ចុះបង្រ្កាបករណីរក្សាទុក និងចាត់ចែងផ្តល់ទីតាំងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ឃាត់ខ្លួនជនសង័្សយចំនួន១នាក់ កាលពីថ្ងៃចន្ទ ៩កើតខែ អស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ។
ជនសង័្សយឈ្មោះ ស៊ី ម៉ូនសុផានិត ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិឃុំឃាត់ខ្លួនខាងលើ ។


វត្ថុតាងរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស់ស្ទីក០៤ថង់(ទម្ងន់27,82ក្រាម) ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក ICE
២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១
៣-កូនថង់សំរាប់រំលេកថ្នាំញៀន
៤-សម្ភារៈកែឆ្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
៥-ទូរស័ព្ទដែចំនួន០១គ្រឿង
៦-ប្រាក់រៀលចំនួន១០ម៉ឺនរៀល
ជនសង័្សយឈ្មោះ ស៊ី ម៉ូនសុផានិត ត្រូវជំនាញនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការស្រាវជ្រាវបន្ត និងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីតាមនីតិវិធីច្បាប់ ៕