ខេត្តកំពត៖ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចូលឆ្មក់បង្ក្រាបចាប់ខ្លួនជនជាតិចិនបានចំនួន១៧នាក់ ដែលបើកល្បែងអនឡាញខុសច្បាប់ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។


សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១៧នាក់ និងដកហូតបាន ទូរស័ព្ទដៃ១៤៤គ្រឿង និង Laptop ១គ្រឿង។
ក្រោយឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕