ខេត្តកំពង់ធំ ៖កូនប្រុសអន្យតិរ្ថិយ គ្រាន់តែម្ដាយស្ដីប្រដៅបំណងឲ្យកូនល្អ ស្រាប់តែផ្ទុះភ្លើងអាឃាតយកត្បូងចបកាប់ដីមកវាយម្ដាយ ចំផ្ទៃមុខ និងក្បាល បណ្តាលឲ្យបែកវល់មើលលែងចង់យល់ ស្លាប់យ៉ាងអាណោចអាធ័ម។


ករណីកូនប្រុសកំណាចវាយសម្លាប់ម្តាយនឹងត្បូងចប់នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នៅចំណុចក្រោមផ្ទះ ក្នុងភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។


កូនប្រុសកំណាចដែលយកត្បូងចបវាយសម្លាប់ម្តាយបង្កើតឡើងបែកក្បាលវល់នេះ មានឈ្មោះ សឿន យឿន ហៅក្រៅ ឌឿន ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកស្រ្តីរងគ្រោះជាម្តាយមានឈ្មោះក្ដុល អាង ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។


ក្រោយកើតហេតុ ជនដៃដល់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន និងយកចបកាប់ដី វាយសម្លាប់ស្រ្តីរងគ្រោះត្រូវជាម្តាយបង្កើត ដោយសារមូលហេតុ ជនសង្ស័យខឹងនឹងម្តាយ ស្តីប្រដៅទៅលើខ្លួន ។
ជនដៃដល់ជាឃាតកម្មវាយសម្លាប់ម្តាយបង្កើត ត្រូវបានកម្លាំងសមត្ថកិច្ច នាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕